ផ្ទះ ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់បុកម៉ូតូស្មាស់វីបណ្ដាលឲ្យយុវជនម្នាក់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់

0

ភ្នំពេញ: យុវជនម្នាក់បានស្លាប់គួរឲ្យអាណោចអធ័មនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបុកហើយកិនពីលើកាលវេលាម៉ោង១១និង៣០យប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៩។
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខចំណុចមុខសាលាខណ្ឌកំបូលក្នុងសង្កាត់កំបូលខណ្ឌកំបូល។
សពរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ានដាយពណ៌ សពាក់ស្លាកលេខភ្នំពេញ3C 0382ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនខណ:មកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកម៉ូតូស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1P 9244ជិះដោយយុវជនពីរនាក់ធ្វើដំណើរពីកើតទៅលិចពេញទំហឹងហើយកិនយុវជនម្នាក់ស្លាប់មួយរំពេចចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះជីវិត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះនៅពេលក្រោយ។
សពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.