Post News Media ព័ត៌មានជាតិ កម្លាំងអន្តរា...

កម្លាំងអន្តរាគមន៍ ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន

ភ្នំពេញ: សេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន នាវេលាម៉ោងជាង១៖៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ច ការឃាត់ខ្លួនជនសង្ស័យទាំង៣ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបក្ខពួករបស់គេម្នាក់ ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាជាបក្ខផ្សេងទៀត នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

Loading...