ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន បុរស ០២នាក់ ដែលយកផ្ទះសំណាក់ តារាពេជ្រ ជាទីតាំងជក់គ្រឿងញៀន

ភ្នំពេញៈ បុរស០២នាក់សម្ងំសេពគ្រឿងញៀនក្នុងផ្ទះសំណាក់ តារាពេជ្រ ត្រូវកម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញសហការជាមួយនរគបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដោយមានការចូលរួមពីលោក ចែ សុង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនក្នុងបន្ទប់លេខ២០៣ ជាន់ទី២ ផ្លូវ២៤៣ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។

នរគបាលបានប្រាប់ថា ជនសង្ស័យទី១ឈ្មោះ ថាន់ សុីណាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ១C1 ផ្លូវ១៦៦ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នរគបាលឲ្យដឹងទៀតថា កម្លាំងជំនាញបានតាមស្រាវជ្រាវចុះឆែកឆេរឃើញជនសង្ស័យទាំង២នាក់ខាងលើជួលបន្ទប់លេខ២០៣ ជាន់ទី២ ក្នុងផ្ទះសំណាក់ តារាពេេជ្រ បានប្រើប្រាស់សារធាតុញៀនហើយក្នុងប្រតិបត្តិការនេះបានដកហូតប្រភេទម្សៅក្រាមថ្លាពណ៌ស ៣ កញ្ចប់តូច ឧបករណ៍ជក់មួយចំនួន, ទូរស័ព្ទ LetV ពណ៌ស ១គ្រឿង, ទូរស័ព្ទ Nokia ពណ៌លឿង ១គ្រឿង និង ម៉ូតូម៉ាកសង់សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CN-6674 ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់