ព័ត៌មានជាតិ

ថៅកែហាង១៦ ខែ៨ រួមទាំងម្នាក់ទៀត ជាប់ខ្នោះព្រោះតែ…

ភ្នំពេញ: សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ កាលពីវេលាម៉ោង ១ និង២០នាទី នៅចំណុចមុខហាង១៦ ខែ៨ ផ្លូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យភាគីទី១ ឈ្មោះ WANG kANG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង១៦ ខែ៨ ស្នាក់នៅផ្ទះជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) (មានស្នាមរបួសស្រាល លើដៃខាងស្តាំ ) និងភាគីទី២ឈ្មោះ អែម ទី ភេទប្រុស អាយុ២២ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានស្នាមរបួសស្រាលលើស្មាខាងឆ្វេង) ។

តាមដំណើររឿង នៅមុនពេលកើតហេតុ ភាគីទី១ កំពុងអង្គុយក្នុងហាងលក់ដូរ របស់ខ្លួននៅចំណុចកើតហេតុខាងលើ ស្រាប់តែភាគីម្ខាងទៀត បានឈ្លោះគ្នាជាមួយប្រពន្ធខ្លួន នៅមុខហាងរបស់ភាគីទី១ ភ្លាមនោះ ភាគីទី១ បានស្ទុះចេញមកធាក់ភាគីទី២ ចំនួន០២ជើង ត្រូវចំចង្កេះខាងស្តាំ រួចភាគីទាំង០២ ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមកតែម្តង ជាមួយភាគីទី១ ។ រំពេចនោះសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ចំណុចកើតហេតុខាងលើ នាំខ្លួនភាគី ទាំង០២ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់