កម្ពុជាបានត្រឹមខកចិត្ត ក្រោយវៀតណាមស៊ុត១គ្រាប់ ឡើងវគ្គផ្តាច់ព្រ័ត្រ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានបាត់បង់ឱកាសប្រជែងជើងឯក ក្រោយចាញ់វៀតណាម មួយទល់និងសូន្យ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។

ការប្រកួតនៅដើមវគ្គទី១ ក្រុមទាំងពីរព្យាយាមសម្រុកគ្នាយ៉ាងខ្លាំង ប៉ុន្តែធ្វើមិនបានសំរេច។ ឈានដល់នាទីទី២៨ កីឡាករឆ្នើម Nguyen Xuan Kien បានស៊ុតគ្រាប់ជ័យជម្នះ ឲ្យវៀតណាម។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត។

បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ វៀតណាម និងឡើងទៅប៉ះ អូស្ត្រាលី យកជើងឯក ខណៈ កម្ពុជា និងថៃ នឹងទៅប្រជែងគ្នាយកលេខ៣ នៅថ្ងៃទី២៣ កក្កដាខាងមុខ។569A9052

 ( រូបតំណាង )

 

មតិយោបល់