កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទីយប់ ស្ថិតភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីបុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណវាយបណ្ដាលឲ្យរបួសធ្ងន់ ។
ជនរងគ្រោះឈ្មោះ ខាត់ ចំរើន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ដំណើររឿង៖ មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានធ្វើការចុះល្បាតការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះដេកនៅលើដី ដោយមានរបួសស្នាម៣ទៅ៤កន្លែងលើដងខ្លួន ដោយត្រូវជនសង្ស័យវាយជាមួយនឹងវត្ថុរឹង ។ ភ្លាមៗនោះកម្លាំងជំនាញ ក៏យកជនរងគ្រោះទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យមកអនុវត្តន៏ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់