ព័ត៌មានជាតិ

ស្ត្រីម្នាក់លេបថ្នាំ ងងុយដេកលើសកម្រិតបណ្តាលឲ្យស្លាប់

កំពង់ធំៈថ្ងៃទី៧ ខែកញ្ញាម៉ោង១០និង៣០នាទីព្រឹក ភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក មានករណី មនុស្ស លេបថ្នាំ
ងងុយដេកបណ្តាលឲ្យស្លាប់។

សពឈ្មោះ ហែម ឆេងលន ភេទស្រី កើតនៅថ្ងៃទី12 ខែមិថុនា ឆ្នាំ 1998 ស្រុកកំណើតភូមិបញ្ញាជី ឃុំត្បូងក្រពើ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។បច្ចុប្បន្ននៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្ត កំពង់ធំ។

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី ៦ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះមានជំងឺផ្ដាសាយជាច្រើនថ្ងៃដោយមិនបានធូរស្រាល ក៏បានយកថ្នាំងងុយដេកមកលេបជាច្រើនគ្រាប់ ដោយអាការៈថ្នាំធ្វើ ទុក្ខ ជនរងគ្រោះត្រូវបាបង ប្អូនជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យខេត្តកំពង់ធំ ដោយសង្គ្រោះមិនបានជនរង គ្រោះត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត ហើយបានដឹកសពមកកាន់លំនៅដ្ឋាន។
សមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់លំនៅដ្នានជនរងគ្រោះហើយបានពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យ កត់សម្គាល់ឡើយនិងសន្និដ្ខានស្លាប់ដោយ សារការប្រើថ្នាំលើសកំរិត៕

មតិយោបល់