ព័ត៌មានជាតិ

ស្រវឹងស្រាខឹងវាយប្រពន្ធមិនបានវាយកូនចុងជំនួសរងរបួសប៉ូលិសឃាត់ខ្លួន

ព្រះសីហនុ: នគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលប្រើហិង្សាវាយទាត់ធាក់ទៅលើក្មេងតូចជាកូនចុង កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិបត់គគីរឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នគរបាលបញ្ជាក់តាមរបាយការណ៍ថា ជន សង្ស័យឈ្មោះ អ៊ូម ពៅ ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិត ប្រាកដ បានប្រើអំបោស ជារំពាត់ ប្រើដៃនិងជើង វាយ ទាត់ធាក់ទៅលើកូនចុង ឈ្មោះ ពៅ ដំ ភេទ ប្រុស អាយុ៣ ឆ្នាំ បណ្តាលឲ្យរងរបួសពេញដងខ្លួនតាមស្ត្រីជាម្តាយក្មេងតូចអះអាងថា ដោយសារបុរសជាឳពុកចុងនេះ ស្រវឹងស្រារក រឿងវាយរូបគាត់ជាប្រពន្ធមិនបាន ទើបវាយកូន ចុងតែម្តង។ បច្ចុប្បន្ននគរបាលឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់