ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង

ព្រៃវែងៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាមាន ករណី គ្រោះ អគ្គី ភ័យ បាន កើតឡើង នៅ ថ្ងៃ ទី ៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ នៅ ចំណុច ភូមិ ប្រាសាទ លិច ឃុំ បន្លិច ប្រាសាទ ស្រុក ពាមរ ក៏ ខេត្តព្រៃវែង ។

ផ្ទះ របស់ ជន រង គ្រោះ ឈ្មោះ ជា ឌឿ ន ភេទ ប្រុស អាយុ ៧៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ផ្ទះ មាន ទំហំ ៧ ម ×១៥ ម (៤ ខ្នង ) សង់ អំពី ឈើ សសរ បេតុង ជញ្ជាំង ក្តារ ដំបូល ប្រក់ ស៊ី ប្រូ បណ្តាល អោយ ខូចខាត ទាំងស្រុង ហើយ ពុំ បាន យក សំភារ : អ្វី ទាំងអស់ និង បណ្តាល អោយ ឆាបឆេះ ផ្ទះ ដល់ ផ្ទះ អ្នក ជិតខាង អស់ ជញ្ជាំង មួយ ចំហៀង ។

ហេតុ ការ គ្រោះ អគ្គី ភ័យ ខាងលើ មិន បណ្តាល អោយ មាន មនុស្ស រងគ្រោះថ្នាក់ នោះ ទេ ។

ក្រោយ ពេល ទទួល បាន ព័ត៌មាន ភ្លាម កំលាំង សមត្ថកិច្ច ស្រុក ពាម រក៍ បាន ចេញ រថយន្ត អគ្គី ភ័យ អន្តរា គម ន៏ បាញ់ ពន្លត់ភ្លើង ដែល កំពុង ឆាបឆេះ ឆ្លង ទៅ ផ្ទះ អ្នក ជិតខាង បាន ទាន់ ពេលវេលា ។ ដោយ បាន ប្រើប្រាស់ អស់ ទឹក ចំនួន ៤ រថយន្ត ។

មូលហេតុ បណ្តាល មក ពី ឆ្លង ចរន្តអគ្គិសនី បណ្តាល ឲ្យ ឆាបឆេះ ៕

មតិយោបល់