ឃាតកសម្លាប់កុមារពីរនាក់បានសារភាពថារូបគេបានសេពថ្នាំញៀនហើយទិញស្រាថ្នាំផឹកអស់មួយលីត្រកន្លះពេលស្រវឹងបានដើរទៅបន្ទប់ជួលមួយដែលនៅក្បែរគ្នាឃើញក្មេងប្រុសស្រីពីរនាក់បងប្អូនកំពុងលេងនៅមុខបន្ទប់វាបានអូសដៃក្មេងស្រីជាបងចូលក្នុងបន្ទប់ហើយផ្តួលរំលោភខ្ទប់មាត់ថប់ដង្ហើមប្អូនប្រុសអាយុជាង២ឆ្នាំឃើញដូចនេះបានស្រែកយំខ្លាំងៗឃាតកបានវាយក្មេង៦ដៃពេញទំហឹងនិងទាត់មួយជើងបត់កផ្ទប់ជញ្ជាំងស្លាប់ភ្លាមរួចហើយទើបវាដើរចេញពីកន្លែងកើតហេតុមកជួបនឹងប្រពន្ធហើយនាំគ្នារត់គេចខ្លួនមកខេត្តព្រៃវែងតែម្តង។
ខាងក្រោមនេះជារបាយការណ៍សង្ខេបចម្លើយសារភាពរបស់ជនសង្ស័យ៖នៅវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ជនសង្ស័យឈ្មោះមៀង វិចិត្រ ភេទប្រុសដែលជាឃាតករំលោភសម្លាប់កុមារពីរនាក់បងប្អូនត្រូវបានបញ្ចូនពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌមកដល់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ។
តាមចម្លើយរបស់ឈ្មោះមៀង វិចិត្រ ភេទប្រុសអាយុ២៦ឆ្នាំបានអោយដឹងថាៈកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម៉ោងប្រហែល៧ព្រឹក វាបានទិញថ្នាំញៀននៅម្តុំឆ្នេរអូរឈើទាលតំលៃ៣៥,០០០រៀលមកជក់នៅដីឡូត៍មួយក្បែរបន្ទប់ជួលស្ថិតនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុនឹងបានទិញស្រាថ្នាំ១.៥លីត្រមកផឹកថែមទៀត។បន្ទាប់ពីផឹកស្រានិងប្រើប្រាស់គ្រឿងញៀនរួចហើយវាបានដើរកាត់មុខបន្ទប់ជួលដែលនៅចម្ងាយ៤០ម៉ែត្រពីបន្ទប់វាក៏បានឃើញក្មេងប្រុសស្រី២នាក់កំពុងលេងនៅមុខផ្ទះដោយគ្មានមនុស្សចាស់នៅក្បែរវាក៏បានអូសដៃក្មេងស្រីចូលទៅក្នុងផ្ទះរបស់ក្មេងទាំងពីរដោយនិយាយថាមីអូនទៅជាមួយពូរីឯក្មេងប្រុសនៅខាងក្រៅផ្ទះដដែល។ហើយក៏ច្រានក្មេងស្រីទៅលើកន្ទេលដៃឆ្វេងរបស់វាចាប់កដៃទាំងពីររបស់ក្មេងស្រីឯដៃស្ដាំទាញស្រាតខោក្មេងស្រីនិងលូកលេងប្រដាប់ភេទក្មេងស្រីដោយយកម្រាមដៃកណ្ដាលរុកចូលជ្រៅខ្លាំងៗចំនួន៣ទៅ៤ដងហើយបន្ទាប់មកក៏ស្រាតខោខ្លួនឯងនិងបានយកប្រដាប់ភេទរបស់វារំលោភផ្លូវភេទក្មេងស្រីនោះតែម្តងដោយយកដៃខ្ទប់មាត់ខ្ទប់ច្រមុះថែមទៀតពេលនោះក្មេងស្រីបស្រែកយំខ្សាវៗដោយការថប់ដង្ហើមភ្លាមនោះក្មេងប្រុសជាប្អូនបានឃើញគេធ្វើបាបបងក្មេងនោះបានស្រែកយំខ្លាំងយ៉ាង។
ឈ្មោះមៀង វិចិត្រ បានសារភាពថា៖ពេលដែលក្មេងប្រុសយំស្រែកខ្លាំងៗវាក៏ក្រោកឡើងស្ទុះទៅទះកំផ្លៀង៦ដៃខ្លាំងៗនិងទាត់១ជើងត្រូវកញ្ចឹងកបណ្ដាលឲ្យក្មេងប្រុសនោះបោកក្បាលនឹងជញ្ជាំងដោយមានឈាមប្រឡាក់ជាប់ជញ្ជាំងផ្ទះ។ក្រោយមកបានរត់ផ្លោះរបងចេញមកក្រៅហើយបានជួបប្រពន្ធនៅតាមផ្លូវវេលាម៉ោងប្រហែល២និង០០នាទី(ជិតស្ពាន)ដែលមានចំងាយប្រហែល៦០ម៉ែត្រពីកន្លែងកើតហេតុនិងបានបបួលប្រពន្ធទៅស្រុកផ្ទះខាងប្ដី។៤០នាទីក្រោយវាក៏បានហៅម៉ូតូរ៉ឺម៉កកង់បីជិះមកបេនឡានមហោស្រពដោយឲ្យថ្លៃឈ្នួល៣០,០០០រៀល។រហូតមលដល់វេលាម៉ោង៣និង៣០នាទីក៏ឡើងជិះរថយន្ដឈ្នួលម៉ាកហាយឡែនឌឺទៅភ្នំពេញក្នុងតម្លៃ៤០.០០០រៀលក្នុង១នាក់ម៉ោងប្រមាណ២៣យប់ក៏ទៅដល់ភ្នំពេញហើយក៏បន្ដជិះរថយន្ដឈ្នួលម៉ាកសាំយ៉ុងទៅកាន់ខេត្ដព្រៃវែងក្នុងតម្លៃ២៥,០០០រៀលក្នុង១នាក់បានទៅដល់ផ្ទះនៅភូមិគ្រឿលឃុំព្រៃរំដេងស្រុកមេសាងខេត្ដព្រៃវែងស្នាក់នៅទីនោះរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក៍ត្រូវបានសមត្ថកិច្ចទៅឡោមព័ទ្ធនិងចាប់ខ្លនតែម្ដង៕
ព័ត៌មានជាតិ
មតិយោបល់