ព័ត៌មានជាតិ

រវល់់ធ្វើការរោងចក្រផ្ញើកូនឲ្យម្ដាយមើល អកុសលត្រូវខ្សែភ្លើងឆក់សា្លប់

កណ្តាល: នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០០នាទី ចំណុចលើគ្រែ
ក្រោមផ្ទះរបស់ឈ្មោះ ស៊ុ សៀង (ជីដូនជនរងគ្រោះ) ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជាង តាវ៉ាន់ ភេទស្រី អាយុ០៥ ឆ្នាំ មុខបរក្នុងបន្ទុកឪពុកម្តាយមានទីលំនៅៗភូមិព្រែកសែម ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល។
ឪពុកឈ្មោះ ពេជ្រ ជាង អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ម្តាយឈ្មោះ ចេង សារ៉ែន អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ។

យោងតាមការសួរបំភ្លឺ ឈ្មោះ ស៊ុ សៀង ភេទស្រី អាយុ ៦៤ឆ្នាំ ត្រូវជាជីដូនជនរងគ្រោះមានទីលំនៅៗភូមិកើតហេតុ នៅវេលាម៉ោង ៦និង០០នាទីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៩ កូនគាត់នឹងកូនប្រសារ បានទុកចៅ០២នាក់តូចៗនៅជាមួយគាត់ ដោយគាត់ជាអ្នក
មើលថែចៅទាំងពីរនឹងត្បាញកន្ទេលផងលុះនៅម៉ោងកើតហេតុ គាត់ជាជីដូនបានឲ្យចៅបងដែលជាជនរងគ្រោះអង្គុយមើលប្អូននៅលើគ្រែក្រោមផ្ទះ ហើយគាត់ត្បាញកន្ទេលនៅជិតនោះដែរ ដោយពេលនោះចៅតូចយំគាត់ក៍លើកចៅពររួមដើរជិតនោះ ដើម្បីឲ្យចៅឈប់យំ លុះមើលមកលើគ្រែមិនឃើញចៅដែលជាជនរងគ្រោះនៅលើគ្រែ ក៍ដើរមកវិញមើលឃើញចៅដែលជាជនរងគ្រោះ ធ្លាក់ពីលើគ្រែមកដីដោយដៃម្ខាងមានកាន់ខ្សែភ្លើងជាប់នឹងព្រីឃើញដូចនេះគាត់ក៍ផ្តាច់ចរន្តភ្លើងរួចចាប់លើកចៅឡើងពីដីហើយហៅអ្នកជិតខាងមកជួយមើលតែចៅគាត់បានស្លាប់បាត់ទៅហើយ ក៍ទូរស័ព្ឌប្រាប់ទៅឪពុក ម្តាយនឹងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន នឹងសមត្ថកិច្ច ។
បន្ទាប់ពីទទួលបានពត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកបានទទួលបញ្ជារពីលោកអធិការចុះទៅដល់កន្លែងកើតហេតុ ដោយសហការណ៍ ជាមួយកមលាំងប៉ុស្តិរដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យផ្នែកជំនាញ ដើម្បីធ្វើការពិនិត្យសាកសព ។
ការពិនិត្យជនរងគ្រោះមានស្លាកស្នាមឆេះខ្មៅ នៅលើភ្លៅខាងស្តាំនឹងស្នាមឆេះខ្មៅ របកស្បែកនៅលើកូនដៃខាងស្តាំក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទៀតឡើយ ។

ការសន្និដ្ឋានរបស់លោកគ្រូពេទ្យនឹងផ្នែក ជំនាញ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គីសនី ។

ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់