ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមនឹងវត្ថុតាង

ប៉ៃលិន: កាលពីថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ឡាយ ស៊ីលុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ លុះមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញា បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទល់មុខរោងចក្រចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់,ស្រី០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ វ៉ា សាស៊ី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង (ប្ដី) (តេស្តវិជ្ជមានសារធាតុ ញៀន)។
២-ឈ្មោះ យឿត យ៉ារី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិ ខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (ប្រពន្ធ) (តេស្តអវិជ្ជមាន សារធាតុ ញៀន) ។
៣-ឈ្មោះ វ៉ាន់ នាង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (តេស្តវិជ្ជមានសារធាតុ ញៀន) ។
៤-ឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (តេស្តវិជ្ជមានសារធាតុ ញៀន) ។
៥-ឈ្មោះ លី ស៊ីណូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (តេស្តវិជ្ជមានសារធាតុ ញៀន) ។
៦-ឈ្មោះ ធឿន ចន្ទ្រា ភេទស្រី អាយុ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអង្គ ឃុំទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (តេស្តវិជ្ជមានសារធាតុញៀន) ។

វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមព៌ណសថ្លា (សង្ស័យម៉ាទឹកកក) ចំនួន២៧កញ្ចប់ (ក្នុងនោះធំ១៣កញ្ចប់)
២-ថ្នាំញៀនប្រភេទ WY ពណ៌ក្រហមចំនួន៣៣៩គ្រាប់
៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៤-ទូរស័ព្ទចំនួន០៧គ្រឿង
៥-ថង់ប្លាស្ទិចចំនួន០២ដុំ
៦-ដែកកេះចំនួន០៥ដើម
៧-ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១
៨-កាំភ្លើងច្នៃចំនួន០២ដើម ។

ករណីនេះជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់