ព័ត៌មានជាតិ

ស្រ្តីម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តធន់ធំបុកយ៉ាងពេញទំហ៊ឹងនៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩០~១៩១ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងអ្នកថ្មើរជើងឈ្មោះ ព្រហ្ម ស្រីល័ក្ខ ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឆ្លងផ្លូវពីកើតមកលិច ចំពេលរថយន្ត ធំ០១គ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ 3A-1389 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បានបុកស្ត្រីរូបនោះ បណ្ដាលឲ្យរងរបួស ។
បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជនរេញ រីឯវត្ថុតាងរថយន្ត យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរងចាំការដោះស្រាយ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

 

មតិយោបល់