ព័ត៌មានជាតិ

ជនជាតិឡាវម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

រតនគិរី: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២និង៥៦នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវើនសៃ បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចកំពង់ដរ ភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ដោយមានការសម្របសម្រួលផ្ទាល់ពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។

ជនសង្ស័យឈ្មោះ ឈុន ចត់ ហៅ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបាលុង ខេត្តរតនគីរី ។

វត្ថុតាងចាប់យករួមមាន៖ ១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៥ថង់ធំល្មម, ២-ទូរសព្ទ០២គ្រឿងម៉ាកណូគា, ៣-ថង់ច្រកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕

មតិយោបល់