ព័ត៌មានជាតិ

សាហាវមែន! រំលោភសេពសន្ថវៈហើយ នៅគំរាមសម្លាប់ទៀត

កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកពញាឮ ធ្វើការឃាត់ខ្លួន ករណីរំលោភសេពសន្ថវៈលើអនីតិជន កាលពីវេលាម៉ោង៤ រំលងអធ្រាត្រឈានចូល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងព្រៃខាងកើតភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ឈឹម ស្រៀវ ហៅគ្រីយ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀន) ។ ក្មេងស្រីរងគ្រោះមាន អាយុ៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ស្ថិតនៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ម្ដាយក្មេងស្រីរងគ្រោះ បានចេញពីផ្ទះទៅលក់ត្រី រីឯឪពុកទៅដេកនៅលើទូក ដោយក្មេងស្រីរងគ្រោះ ដេកនៅផ្ទះជាមួយបងស្រីខ្លួន សម្រាប់តែដល់ម៉ោងកើតហេតុ ជនសង្ស័យ បានលួចចូលទៅក្នុងផ្ទះក្មេងស្រីរងគ្រោះ រួចបីចេញពីបន្ទប់ដេក ដោយខ្ទប់មាត់មិនឲ្យស្រែក ចូលទៅក្នុងព្រៃស្ងាត់ខាងកើតភូមិ ហើយ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច បន្ទាប់រំលោភរួច ជនសង្ស័យបានគំរាមក្មេងស្រីរងគ្រោះថា បើហ៊ានប្រាប់ឪពុកម្ដាយ ខ្លួននឹងសម្លាប់ចោល។

លុះព្រឹកឡើង ខណៈដែលម្ដាយក្មេងស្រីរងគ្រោះត្រឡប់មកពីលក់ត្រីនៅផ្សារវិញ ឃើញកូនស្រីខ្លួនមានស្នាមមុខ និងខោអាវប្រឡាក់ដី មានការសង្ស័យ ក៏ធ្វើការសួរនាំ ភ្លាមនោះក្មេងស្រីរងគ្រោះ បានរៀបរាប់ដំណើររឿងហេតុដល់ម្ដាយខ្លួន ។
បន្ទាប់ពីស្ដាប់ការរៀបរាប់របស់កូនស្រីហើយ និងកំណត់មុខសញ្ញាជនសង្ស័យបាន ក៏នាំកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យ ព្រមទាំងដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់អុស ដើម្បីធ្វើការឃាត់ខ្លួន។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿ និងចាត់ការតាមច្បាប់៕

មតិយោបល់