ព័ត៌មានជាតិ

ដំណឹងល្អ សម្រាប់ប្អូនៗជាសិស្ស ទើបប្រឡងជាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ចម្លងបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន ឥតគិតថ្លៃទេ

ភ្នំពេញ: ដើម្បីជួយសម្រួលដល់ដល់ប្អូនៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) និងជាប់ទុតិយភូមិ (ថ្នាក់ទី១២) សម័យប្រឡងឆ្នាំ២០១៩ រដ្ឋបាលក្រុងដូនកែវ នឹងទទួលផ្តល់សេវាលើសេវានីត្យានុកូលកម្ម ដោយចម្លងបញ្ជាក់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ដល់សិស្សទាំងអស់ ដោយឥតគិតថ្លៃ នៅការិយាល័យច្រកចេញចូលតែមួយ ក្រុងដូនកែវ នៅបរិវេណសាលាក្រុងដូនកែវ។

បញ្ជាក់: ការផ្តល់សេវានេះ ផ្តល់ជូនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

អាស្រ័យដូចបានជម្រាបខាងលើ សូម ប្អូនៗជាសិស្សទើបប្រឡងជាប់ទាំងអស់ មេត្តាជ្រាប និងអញ្ជើញមកទទួលសេវាចម្លងបញ្ជាក់សញ្ញាបត្រ ដោយក្តីរីករាយស្វាគមន៍៕

មតិយោបល់