កាលពីប៉ុន្មាម៉ោង មុននេះដែរ នៅទំព័រ ហ្វេសប៊ុក តារាចម្រៀង ឆាយ វិរៈយុទ្ធ បានចែកចាយ រូបភាព មួយសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រខ្លួន ចាប់អារម្មណ៍ និងក្លាយជា ប្រធានបទពិភាក្សា សួរណែនាំ សរសើរ និង វែកញែក លើរូបភាពមួយសន្លឹកនោះ ។
តារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ ឆាយ វិរៈយុទ្ធ បានសរសេរនៅលើ ទំព័រ ហ្វេសប៊ុករបស់ខ្លួនថា “ពេលខ្ញុំនៅអាយុ ១០ ឆ្នាំ នៅឆ្នាំ ១៩៩៧ និងជាភាសាអង់គ្លេស When I was 10 years in 1997 ” ។ក្នុងនោះ តារារូបនេះ ក៏ភ្ជាប់មកជាមួយនឹងរូបភាព អង្គុយថត នៅប្រាសាទ មួយកន្លែងក្នុងទឹកដីខេត្តកំពង់ចាម ដែលទំនងជា ប្រាសាទ នគរបាជ័យ ធ្វើឲ្យអ្នកគាំទ្រ ចែកចាយរូបភាពនេះបន្ត និងចំនួន Like ដល់ខ្ទង់ម៉ឺន ។ ការ Like ជាមួយនឹង Comments អ្នកគាំទ្រ ឆាយ វិរៈយុទ្ធ ក្នុងនោះ មានអ្នកខ្លះសរសើរ និង អ្នកខ្លះទៀត និយាយអំពី គុណភាព កាម៉េរ៉ា ថតក្នុងអំឡុងឆ្នាំនោះ ខណៈដែល អ្នកខ្លះទៀត បញ្ចេញមតិ ក្នុងន័យឆ្ងល់ ដោយការបដិសេធមិនទទួលស្គាល់ថា រូបភាពមួយសន្លឹកនេះ ឆាយ វិរៈយុទ្ធមិនមែន អាយុ ១០ ឆ្នាំឡើយ អាយុ ១៥ ឆ្នាំ ដូចត្រូវជាង។
ចុះប្រិយមិត្តវិញ ជឿថាគាត់មានអាយុ ១០ ឆ្នាំដែរឬទេ ?
https://i1272.photobucket.com/albums/y389/domneng/ChayVirakyut1_zps1407bf3d.jpg
https://i1272.photobucket.com/albums/y389/domneng/ChayVirakyuth_zpsbfa621d0.png
មតិយោបល់