កណ្ដាលៈ ប្រជាពលរដ្ឋ បានប្រាប់ Post News ថា នៅប្រហែលម៉ោង ១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិព្រែកសំរោង៣ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្ត១គ្រឿង ម៉ាក Prius07 ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2BA-7896 នៅមុខផ្ទះជនរងគ្រោះ យកទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមផ្លូវច្បាប់។
ករណីនេះជនរងគ្រោះ សូមសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយស្វែងរករថយន្តរបស់គាត់ឲ្យបានលឿនផង៕


មតិយោបល់