ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថៃ្ងទី២៨ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង១១ និង៣០នាទី កម្លាំងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈអនីតិជន នៅចំណុចហាងកាហ្វេ Dambo តាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០៤ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាអនីតិជនឈ្មោះ ថសន ដោយជនរងគ្រោះបានរៀបរាប់ថានៅវេលាម៉ោង១៣ និង០០នាទី សង្សាររបស់រូបគេឈ្មោះ ប៉េង សូរិយា ដែលស្គាល់គ្នាតាមរយៈគណនីហ្វេសប៊ុកឈ្មោះ YGSs បានឆាតមកជនរងគ្រោះ ដោយបបួលទៅមើលកុនតែ០២នាក់ នៅម្ដុំក្រោយផ្សារសុវណ្ណា ប៉ុន្ដែពេលចូលទៅដល់ក្នុងបន្ទប់រោងកុន I cinema ជនសង្ស័យបានធ្វើសម្មភាពសេពសន្ថវៈ លើជនរងគ្រោះ តែមិនបានសម្រេចរហូតដល់ទៅ០៣ដង។
បន្ទាប់ពីចាកចេញពីរោងកុន ជនសង្ស័យបានលួងលោមថានឹងចូលស្តីដណ្តឹងជនរងគ្រោះតាមផ្លូវច្បាប់ ប៉ុន្តែក្រោយជនសង្ស័យ បានប្លុកហ្វេសប៊ុកមិនអាចទំនាក់ទំនងបាន ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក តែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន បឹងកេងកង ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់