ព័ត៌មានជាតិ

ករណីលង់ទឹកស្លាប់ម្នាក់ ចំណែកម្នាក់ទៀតត្រូវខ្សែភ្លើងឆក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់

កំពង់ធំ: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ និងករណីមនុស្សឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ស្ថិតនៅស្រុកបារាយណ៍។

១.ករណីមនុស្សលង់ទឹកស្លាប់ វេលាម៉ោង ០៩និង១០នាទី ស្ថិតនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍។
ជនរងគ្រោះឈ្មោះ លាក់ ភត្រ្តា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍

មូលហេតុ:ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់។

២.ករណីមនុស្សឆក់ខ្សែភ្លើង វេលាម៉ោង ១០និង៣០នាទី ស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍
ជនរងគ្រោះឈ្មោះ ហេង ប៊ុណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ(ស្លាប់)
ជនរងគ្រោះឈ្មោះ សួន ម៉េត ភេទប្រុស អយុ៦៣ឆ្នាំ (រងរបួសធ្ងន់)ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។

មូលហេតុ:លើកមេក្រូរាយបច្ច័យជួសជុលផ្លូវប៉ះខ្សែភ្លើងគ្មានស្រោមបណ្តាលឲ្យឆក់៕

មតិយោបល់