ព័ត៌មានជាតិ

បុរសម្នាក់ដាក់ដែកជាន់ឡើងលើដំបូល ដើម្បីលាបថ្នាំផ្ទះ ពេលចុះមកវិញភ្លាត់ជើង បណ្ដាលឲ្យធ្លាក់ ត្រូវដែកសង្កត់លើរងរបួស

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានឡើងលាបថ្នាំដំបូលផ្ទះ ត្រូវដែកដាក់ឡើងជាន់ដួលសង្កត់របួសធ្ងន់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សែង រ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានដាក់ដែកជាន់ឡើងលើដំបូលផ្ទះខ្លួនឯងដើម្បីលាបថ្នាំ ពេលលាបរួចក៏ចុះមកវិញជាន់ដែកដាក់ឡើងនោះភ្លាត់ជើងធ្លាក់មក ហើយត្រូវដែកនោះដួលសង្កត់ថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យពហុព្យាបាលទេវិនរក្សាសុខ ក្រុងសិរីសោភ័ណ ៕

មតិយោបល់