ព័ត៌មានជាតិ

រថយន្តអ៊ីស៊ុយស៊ុយ ដឹកចំណីមានរាប់រយបេ បើកគេចរថយន្តឆ្លងផ្លូវ ក្រឡាប់ផ្អៀងជើងម្ខាង នៅមុខក្រុមហ៊ុនម៉ែនសារុន

ភ្នំពេញៈ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចទល់មុខក្រុមហ៊ុន ម៉ែន សារុន ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តអ៊ីស៊ុយស៊ុយ ដឹកចំណីមាន់ បើកគេចរថយន្តមួយគ្រឿងឆ្លងផ្លូវ ក៏ក្រឡាប់ផ្អៀងជើងម្ខាង បណ្ដាលឲ្យចាក់ចំណីមាន់រាប់រយបេលើទ្រូងផ្លូវ។

រថយន្តដែលក្រឡាប់ ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B -0140 បើកដោយបុរសម្នាក់។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានគេចរថយន្តមួយគ្រឿងឆ្លងផ្លូវ រេចង្កូតមកឆ្វេងដៃឡើងបញ្ឆាកទ្រូងផ្លូវ ក៏ក្រឡាប់ផ្អៀងជើងម្ខាង បណ្តាលឲ្យចាក់ធ្លាក់ចំណីមាន់ពីរថយន្តរាប់រយបេតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់ហើយត្រួតពិនិត្យមើល មិនឃើញប៉ះពាល់ដល់សម្បត្តិសាធារណ:របស់រដ្ឋ ក៏អនុញ្ញាតឲ្យខាងក្រុមហ៊ុន យករថយន្តមកសាងចំណីមាន់ និងយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់