ផ្ទះ ព័ត៌មានជាតិ «កុកភ្លេចជង់ ...

«កុកភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ» ឃាត់ខ្លួនបុរសម្នាក់ករណីគ្រឿងញៀន

0

ត្បូងឃ្មុំ: កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣៩នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន បានចុះអនុវត្តន៏ដីកាលេខ /៨៣៧
ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោកឡុង ឡៅ ចៅក្រមជំនុំជំរះសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួខជនជាប់ចោទឈ្មោះ ចាន់ ភារុណ ហៅចែម ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើតនៅភូមិ៣១ ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់ នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទ: ជួញដូរដោយខុសច្បាប់នូវ សារ ធាតុញៀនដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្ជាយឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យត្រូវចោទ សមត្ថកិច្ចបានឃាត់ ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.