ព័ត៌មានជាតិ

ជំនួយការមេធាវី ម្នាក់បាត់រថយន្ត មកដល់ពេលនេះនៅតែ…

កណ្តាលៈ មានករណីអំពើលួចរថយន្ត ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង០១និង១៣នាទី នៅចំណុចមុខផ្ទះជនរងគ្រោះជាប់ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់មានឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជំនួយការមេធាវី មានទីលំនៅភូមិសង្កាត់កើតហេតុ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក (គេចខ្លួន)។
សំភារៈបាត់បង់៖
រថយន្ត១គ្រឿងម៉ាកToyota(Prus)ពណ៌ក្រហម ស៊េរី២០០៧ ស្លាកលេខ ភ្នំពេញ ២BA-៧៨៩៦
(រថយន្តមានភិនភាគសំគាល់ កញ្ចក់ខ្មៅ យ៉ាន់ផ្កាច័ន្ទ កំពិតគូទខាងស្តាំ) ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុផ្ទះជនរងគ្រោះជាម្ចាស់ផ្ទះល្វែងជាប់នឹងផ្លូវជាតិលេខ២១ មុខផ្ទះគ្មានរបងការពារឡើយ ជាង
២ខែមកហើយជនរងគ្រោះតែងតែទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះជានិច្ច តែគ្មានភ្ជាប់ប្រពន្ធ័GPS នោះឡើយ។
លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះដូចសព្វដង ហើយចូលសំរាកបាត់ទៅ ។ រហូតដល់វេលាម៉ោង៦ព្រឹក ទើបជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើងបានដឹងថាបាត់រថយន្ត ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យ
ដល់កន្លែងកើតហេតុតែម្តង។ តាមរយៈឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានទម្លាក់គ្នាវាម្នាក់ឲ្យដើរចុះដើរឡើងកាត់មុខផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពលួចរថយន្តយកទៅបាត់ ។
ករណីនេះសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមនិតិវិធី ៕

 

 

 

មតិយោបល់