ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ វង សាវេត អធិការស្រុកភ្នំក្រវាញ បានប្រាប់ Pots News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងចំពោះមន្ត្រីនគរបាលម្នាក់ជិះម៉ូតូដួល បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចវាលសង្កែ លើផ្លូវលេខ៥៥ ស្ថិតក្នុងភូមិអូរហេង ឃុំសំរោង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ លោកអនុសេនីយ៍ត្រី ផៃ ដារ៉ូ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដែលជាជនរងគ្រោះ បានជិះម៉ូតូទៅចូលរួមជប់លៀងនៅសាលាអុវិទ្យាល័យសំរោង នៅពេលត្រឡប់មកផ្ទះវិញលោកក៏បានជិះម៉ូតូដួលបោកទៅនឹងថ្នល់ ទើបបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុសាកសពរបស់លោកអនុសេនីយ៍ត្រី ផៃ ដារ៉ូ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់