ព័ត៌មានជាតិ

រថយន្តធុនធំបុកគ្នាជាមួយគោយន្តកែច្នៃស្លាប់ និងរងរបួស នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបុកគ្នាជាមួយគោយន្តកែច្នៃ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស ២នាក់ នៅវេលាម៉ោង ១១ និង ២០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដាយផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ១៣១-១៣២ ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

មូលហេតុ៖ ដោយសារវ៉ាជែងគ្នា។

ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកឯសាកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់