ព័ត៌មានជាតិ

Update៖ អគ្គិភ័យលេបត្របាក់ផ្សារឃ្លាំងរំសេវ អស់ជាច្រើនតូបទាំងយប់

ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅ អស់ចំនួន ៤០តូប បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង ២០ នាទីយប់ ថ្ងៃអង្គារ ខែកញ្ញា ឆ្នាំ ២០១៩នៅត្រង់ចំណុច មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

យោងតាមសម្ដីសន្តិសុខ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញ មានឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យចេញជាអណ្ដាតភ្លើង ឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៏ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់។

ខណៈនោះគេសង្កេតឃើញថា ប្រជាពលរដ្ឋដែលជាម្ចាស់តូប បានញាប់ដៃញាប់ជើង បើកតូបយកទូរស័ព្ទចេញពីតូប ដើម្បីកុំឲ្យអគ្គិភ័យឆេះតូបគាត់ទាន់។ ស្របពេលនោះ ក៏មានសមត្ថកិច្ច ជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋ និងសង្កេតឃើញមានលោកអភិបាលក្រុងភ្នំពេញលោកអភិបាលរង អភិបាលខណ្ឌនិងអធិការខណ្ឌ ព្រមទាំងមន្ត្រីរាជការ ជាច្រើននាក់ទៀត បានចុះមកជួយអន្តរាគមន៍ នៅក្នុងហេតុការណ៍នេះផងដែរ។

ហេតុការណ៍នេះ បានរលត់ទៅវិញនៅវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៦ គ្រឿង ការខូចខាតឆេះតូបអស់ចំនួន ៤០តូប (២៥តូបឆេះទាំងស្រុង និង១៥តូប ខូចខាតទ្រព្យសម្បត្តិ)៕

មតិយោបល់