ព័ត៌មានជាតិ

ចាប់មិនចេះអស់! ជនសង្ស័យគ្រឿងញៀនចំនួន ១២នាក់ ត្រូ​វសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌសែនសុខ

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ១២នាក់ ករណីផ្តល់ទីតាំង ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ៣២FE0 ផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ១២នាក់រួមមាន ៖
១-ឈ្មោះ គឹម ពិសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
២-ឈ្មោះ រិន ប៊ុនហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
៣-ឈ្មោះ តាំង ហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត ស្នាក់នៅសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
៤-ឈ្មោះ ឌី ម៉េងឡាំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
៥-ឈ្មោះ ងួន ភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅភូមិអណ្តូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៦-ឈ្មោះ អាត់ ចាន់រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
៧-ឈ្មោះ វណ្ណ វិជ្ជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៨-ឈ្មោះ កែវ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
៩-ឈ្មោះ កែវ សូភី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
១០-ឈ្មោះ ទឹម សុខស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
១១-ឈ្មោះ ចាន់ ឆាតតាណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
១២-ឈ្មោះ ឈួន មុនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

សម្ភារ:ដកហូត៖ ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង , លេបថប០១គ្រឿង , បាស់JBLតូច ០១ , អំពូលភ្លើងពណ៍០១ , ក្រាមសថ្លា០៧កូនថង់តូច , ថ្នាំគ្រាប់ពណ៌ខៀវ០២គ្រាប់ , ដបថ្នាំពណ៌ខ្មៅ ០១។

ដំណើររឿង ៖ មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានមនុស្សមួយក្រុមប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុខាងលើធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យយកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់