ព័ត៌មានជាតិ

សូមបើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! បុរសម្នាក់ ស្រវឹងស្រា ជិះម៉ូតូឡើងខឿនចិញ្ចើមផ្លូវ ទៅបុកស្លាកសញ្ញាអនាម័យ ស្លាប់យ៉ាងរន្ធត់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ១១និង ៤០នាទីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចអាងមាត់ទន្លេសិប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ម៉ូតូម៉ាកឌ្រីម ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-1129 បើកបរដោយឈ្មោះ ស៊ីម សុជា ភេទប្រុស អាយុ២៩ ឆ្នាំជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកបរ ក្នុងស្ថានភាពស្រវ៉ឹង ធ្វើដំណើរពីកើតទៅលិច បានបើកឡើងខឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកស្លាក សញ្ញាអនាម័យ បណ្ដាលឱ្យស្លាប់បាត់ បង់ជីវិតនៅកន្លែងកើតហេតុ។

ករណីនេះ ម៉ូតូខូចខាតកម្រិតធ្ងន់ មូលហេតុ៖ ស្រវឹងស្រា (មិនពាក់មួកសុវត្ថិភាព)៕

មតិយោបល់