សម្រាប់ប្រដាល់ពិភពលោកដែល ប្រជាជនលើពិភពលោកកំពុងទន្ទឹងរងចាំនោះគឺ ការជួបគ្នារវាងជើងខ្លាំង Manny Pacquiao របស់ហ្វីលីពិន និង ជើងខ្លាំងអាមេរិក Timothy Bradley នឹងមកដល់ នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៤ ដែលធ្វើឡើងនៅ ឡាវីហ្គាស់ ។
កម្មវិធីប្រដាល់នេះដែរ នឹងក្លាយជា ការប្រដាល់ដ៏ធំបំផុត ព្រោះថាវាជាគូសងសឹក ហើយបើសិនជានរណាឈ្នះ នឹងអាចអង្គុយលើកៅអីមួយ ដោយដាក់ពាក្យប្រកួតជាមួយនឹងកីឡាករស្បែកខ្មៅ Floyd Mayweather ។ ទន្ទឹមជាមួយនឹងគ្នានេះដែរកីឡាករ Floyd Mayweather នឹងរងចាំការប្រកួតជាមួយនឹងកីឡាករ Marcos Maidana សញ្ជាតិអាហ្សង់ទីនផងដែរ។
សូមបញ្ជាក់ថា សម្រាប់គូ Manny Pacquiao និង Timothy Bradley គឺជាគូសងសឹក ដណ្តើមខ្សែក្រវ៉ាត់ WBO World Welterweight Championship ដោយ Manny Pacquiao គឺជាអ្នកដណ្តើមខ្សែក្រវ៉ាត់វិញ ខណៈការប្រកួតលើកមុនធ្វើឲ្យប្រជាជនហ្វីលីពីនគិតថាអាជ្ញាកណ្តាលដាក់ពិន្ទុមិនត្រឹមត្រូវ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់