ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវចិនវ៉ៃគ្នាចាប់ដាក់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ក្រុមជនជាតិចិនចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំទៅសាកសួរ បន្ទាប់ពីប្រើហិង្សាទៅលើបុរសជនជាតិចិនដូចគ្នាម្នាក់ បណ្តាលឲ្យរងរបួសរួចចាប់ចូលរថយន្តកាលពីវេលាម៉ោង ៣និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ៖
១/ឈ្មោះ XU YoanYoan ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរធ្វើនៅកាស៊ីណូ ។
២/ឈ្មោះ Zhan Bin ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ចិន ធ្វើការនៅកាស៊ីណូ ។
៣/ឈ្មោះ Zhuqing Wu ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការក្រុមហ៊ុន។
៤/ឈ្មោះ Zhan Liming អាយុ ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ។

ជនរងគ្រោះឈ្មោះ Chi Fuming ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ខាយសាន តាមបណ្ដោយផ្លូវសហព័ន្ធ រុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ស្លាកស្នាមបាក់ក្តោងច្រមុះ និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញឈាម ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុមមានគ្នា ៥នាក់ បានព្រួតវាយបុរសជនជាតិចិនដូចគ្នា ភ្លាមនោះកម្លាំងនគរបាល បានចុះទៅដល់ចំណុចកើតហេតុ និងហៅមកសួរនាំធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅវិញវិញរៀងខ្លួន។
សាក្សីបន្តថា បន្ទាប់មកក៏ឃើញមានជនជាតិចិនដដែលមានគ្នា ៤នាក់ បានវាយបុរសជានជាតិចិនម្នាក់រួចចាប់ដាក់រថយន្តម៉ាក RX300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6881 បើកចេញទៅភ្លាមនោះកម្លាំងនគរបាល បានទទួលព័ត៌មានភ្លាមក៏ដេញឃាត់បានភ្លាមៗ និងនាំមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី៕

មតិយោបល់