ព័ត៌មានជាតិ

ករណីស្ត្រីម្នាក់អត្តឃាតលោតទឹកសម្លាប់ខ្លួន នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោងប្រមាណ ១០និង០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានករណីស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន ចំណុចមាត់ច្រាំងទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំត្រើយខាងលិច ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវ មានបន្សល់ទុកម៉ូតូ ០១គ្រឿងម៉ាកYamaha sirius ពណ៌ក្រហម និងស្បែកជើងស៊ក ០១គូ អណ្តែតទឹកលុះដល់វេលាម៉ោង ៨និង៥៥នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ទើបរកឃើញសពជនរងគ្រោះអណ្តែតទឹកនៅកន្លែងកើតហេតុខាងលើ។

សពរងគ្រោះមានឈ្មោះ ឈាង ជីណេ ភេទស្រី អាយុ ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានធ្វើការពិនិត្យលើសពជនរងគ្រោះ សពពុំមានស្លាកស្នាមឬបាក់ឆ្អឹងអ្វីឡើយ សន្និដ្ឋានថា សពស្លាប់ព្រោះអត្តឃាតលោតទឹកសម្លាប់ខ្លួនពិត ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់