ព័ត៌មានជាតិ

កក្រើកទៀតហើយ! ក្រោយប្រកាសលទ្ធផលមានបេក្ខជនយ៉ាងច្រើនកុះករ ទៅឈរតវ៉ានៅមុខក្រសួងអប់រំ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានបេក្ខជនប្រឡងបាក់ឌុបមួយចំនួន បាននាំគ្នាតវ៉ានៅមុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា៖ ការតវ៉ាកើតឡើងក្រោយពីក្រសួងអប់រំប្រកាសលទ្ធផលកាលពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៩ថ្មីៗនេះ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយក្នុងនោះ
-សិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់
-ជាប់និទ្ទេស B ចំនួន២៤៣០នាក់
-ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់
-ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និង
-និទ្ទេស E ចំនួន៥៦២៣២នាក់៕

មតិយោបល់