ព័ត៌មានជាតិ

យន្តហោះប្រភេទតូច MOWRAM FLY ហោះហើរតាមដងទន្លេបាសាក់

កណ្តាល: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ យន្តហោះប្រភេទតូច MOWRAM FLY បានមកដល់នឹងចុះសំចត នៅលើប្រឡាយលេខ៧៨ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រកបដោយសុវត្ថិភាព នឹងបន្តហោះហើរនៅវេលាម៉ោង ១១ និង០០នាទី ក្នុងថ្ងៃនេះ ដើម្បីធ្វើការផ្តិតយករូបភាព តាមដងទន្លេបាសាក់ ភ្នំពេញ-ព្រំដែនកម្ពុជា-វៀតណាម និងថ្ងៃស្អែកចាប់ផ្តើមហោះហើរ តាមដងទន្លេមេគង្គក្រោម រហូតដល់ព្រំដែនកម្ពុជា-វៀតណាម៕

មតិយោបល់