ព័ត៌មានជាតិ

សូមជួយ Share រកសាច់ញាតិគាត់ផង! បុរសម្នាក់ ជិះម៉ូតូ ស្លាកលេខ 1AB-7712 ហើយឈប់យកសាំង ដុតខ្លួនឯង និងម៉ូតូ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ជិះម៉ូតូម៉ាក ធូដេ ស្លាកលេខ 1AB-7712 ស្រាប់តែឈប់យកសាំង ដុតខ្លួនឯង និងម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល។

ករណីនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់នោះទេ ត្រូវបានប្រជាពលរដ្ឋជួយទាន់ពេល។ ដោទ្បែកមូលហេតុយ៉ាងណានោះ មិនទាន់ដឹងទ្បើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់