ភ្នំពេញៈ កាលពីវេលាម៉ោង១ និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ
ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប បុកម៉ូតូរួចបន្តទៅ បុករថយន្តមួយគ្រឿងទៀត។
រថយន្តបង្ក ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9993 បើកបរដោយបុរសជនជាតិចិន (ឃាត់ខ្លួន)។ រថយន្តរងគ្រោះ RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-9577 ចំណែកម៉ូតូ មិនចាំម៉ាក។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយជនជាតិចិន បុកម៉ូតូមួយគ្រឿង មិនចាំម៉ាក ហើយព្យាយាម បើករត់ ដោយមិនព្រមឈប់ទទួលខុសត្រូវ ត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាម រហូតមកដល់មុខរដ្ឋសភា ស្រាប់តែរថយន្តបង្ក ទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកRANGEROVER ចតស្ងៀមពីក្រោយពេញទំហឹង ខណៈដែលសមត្ថកិច្ច ជិះដេញមកក្រោយចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តបន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ជើងម្ខាង។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក
នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យ៕
មតិយោបល់