ព័ត៌មានជាតិ

Update៖ ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល បណ្តាលឲ្យខូចខាត គិតជាទឹកប្រាក់អស់ប្រហែលជា ៣៥ម៉ឺនដុល្លារអាមេរិក

ព្រៃវែង: ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០នាទី មានករណីអគ្គិភ័យឆេះនៅចំណុចផ្សារកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំ ខេត្តព្រៃវែង ។

មូលហេតុ៖ ទុស្សេខ្សែរភ្លើង ។

ប្រើប្រាស់រថយន្តអគ្គិភ័យអន្តរាគមន៍ចំនួន ២១ គ្រឿង៖១- នាយកដ្ឋាន នគរបាល បង្ការ ពន្លត់ អគ្គិភ័យ ០៥ គ្រឿង,២- ស្នងការខេត្តកណ្តា ល ចំនួន ០៣ គ្រឿង
៣-ស្នងការខេត្តព្រៃវែង ចំនួន០៦ គ្រឿង,៤-ក្រុម ហ៊ុន OCIC ចំនួន០៧គ្រឿង,ប្រើប្រាស់ទឹកអស់ចំនួន៧០ ស៊ីទែន ។

ករណីខាងលើនេះមិនបង្កឲ្យស្លាប់មនុស្សនោះទេ។

ការខូចខាតមានទំហំ ប្រហែល៧០ភាគរយ (ខូចខាត ៧៥ តូប លើ ១០៥ តូប ) ដោយមិនទាន់គិតអ្នកលក់កញ្ច្រែងល្អី ស្មើនឹងទឹកប្រាក់ប្រហែល ៣៥ ម៉ឺនដុល្លាអាមេរិក ៕

មតិយោបល់