ព័ត៌មានជាតិ

បុរសម្នាក់ តខ្សែភ្លើងខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

កំពត: កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង
៣០នាទីព្រឹក មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ ស្ថិតនៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះឈ្មោះ យ៉េន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

មូលហេតុ៖ ជនរងគ្រោះ តខ្សែភ្លើង ដើម្បីឆក់ត្រី នៅខាងក្រោយផ្ទះប្រហែល ៤០ម៉ែត្រ មិនប្រយ័ត្នបែរជាមកត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងសមត្ថកិច្ច ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់