ត្បូងឃ្មុំៈ ព្រះសង្ឃ០១អង្គត្រូវសុគតភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីការបាក់រលំដើមកៅស៊ូសង្កត់លើចំកញ្ចឹងក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី ចំណុចចំការកៅស៊ូឆ័ត្រយោង ស្ថិតខាងលិចឈាងខាងជើងភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងខណៈពេលព្រះសង្ឃរងគ្រោះនិងព្រះសង្ឃ១០ អង្គ ទៀតបាននាំគ្នាទៅរកអុស ដើម្បីយកមកដុតចំអិនចង្ហាន់។
សពព្រះសង្ឃមានព្រះនាម ទុយ ទី ព្រះជន្ម ១៦ព្រះវស្សា ជាតិខ្មែរ មានទីលំនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកគង់ស្នាក់នៅ វត្តបុព្វសុវណ្ណារាមដារ(វត្តដារ) ស្ថិតក្នុងភូមិដារជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយពីទទួលព័ត៌មានរួចភ្លាមកម្លាំងជំនាញ ផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា សពត្រូវសុគត ដោយពុំមានការពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ៕
មតិយោបល់