ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅខេត្តកោះកុង

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុកនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្ថិតនៅចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។​

មន្រ្តីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ជ សាយ ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1B-0171 ចំណែកអ្នកបង្កមិនស្គាល់សាវតាបើកបរម៉ូតូម៉ាកស្កុបពីពណ៌ស ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋានរងចាំការដោះស្រាយបន្ត ៕

មតិយោបល់