ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ចុះដកព្រលឹតក្នុងទឹកស្រះ ក៏លង់ទឹកស្លាប់គ្មានអ្នកដឹង

កំពង់ធំ: នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក។

ជនរងគ្រោះឈ្មោះ ហុក ហន ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ មូលហេតុ៖ ជនរងគ្រោះ ចុះដកព្រលឹតក្នុងទឹកស្រះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យសព ពុំឃើញមានស្លាកស្នាម អ្វីគួរកត់សម្គាល់ រួចក៏ប្រគ់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់