ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមេខ្លោងគ្រឿងញៀនម្នាក់ ជាអ្នករត់ PASSAPP រួមជាមួយថ្នាំញៀនជិត៤គីឡូ

ភ្នំពេញ: កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលជំនាញ បានចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន ៣៨៥៣ក្រ.៨៩ (ជិត៤គីឡូក្រាម)។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ បន្ទប់លេខ៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ យ៉េន ជឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផេស្អាប់ (PASSAPP)។

វត្ថុតាងដកហូតបានរួមមាន៖
-មេតំហ្វេតាមីន (ICE) ទម្ងន់ ៣២៥៤.៣១ក្រាម
-កេតាមីន ទម្ងន់៣៤៦ក្រាម៣៥
-អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ២៥៣.២៣ក្រាម
សរុបទាំងអស់មានទម្ងន់ ៣៨៥៣ក្រ.៨៩៕

មតិយោបល់