ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០នាទី កម្លាំងគរបាល បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារទំនប់ រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅលើមហាវិថីម៉ៅសេទុង ផ្លូវលេខ៣៣៦ (ផ្សារដើមគរ) ផ្លូវទេពផន ផ្លូវនេរុហ៌ មហាវិថីកម្ពុជាក្រោម មហាវិថីសហពន្ធ័រុស្សី (ចាប់ពីស្ពានអាកាស៧មករា ដល់មុខព្រលានយន្តហោះ) ចំពោះរថយន្ដ ដែលឈប់ចតនៅលើផ្លូវ ល្មើសនឹងផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុង។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ រថយន្ត០៣គ្រឿង Passapp ០៣ គ្រឿង ត្រូវបានស្ទូចយកទៅរក្សារទុក នៅការិយាល័យ ដើម្បីធ្វើការផាកពិន័យតាមច្បាប់៕
មតិយោបល់