ព័ត៌មានជាតិ

កាមរីបាទ្បែន ប៉ះគ្នាមួយម៉ូតូ១គ្រឿង នៅលើស្ពានឆ្លងទន្លេបាសាក់ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ២ នាក់ និងខូចខាតម៉ូតូធ្ងន់ ចំណែករថយន្តខូចខាតស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ១និង ៤០ នាទីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ នៅលើស្ពានឆ្លងទន្លេបាសាក់ (មិត្តភាពកម្ពុជា-ចិន) ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ម៉ូតូបង្កម៉ាកហុងដា សេ ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ អត់ស្លាកលេខ មានកញ្ចក់ អត់មួក ធ្វើដំណើរឆ្លងស្ពានពីលិចទៅកើត បើកបរដោយ ឈ្មោះ អារ៉ា ហ្វាត ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (របួសស្រាល) និងរួមដំណើរម្នាក់ឈ្មោះ អាហ្វា រីត ភេទ ប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ នេសាទ អត់ពាក់មួក មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា (របួសធ្ងន់ជើងខាងឆ្វេង) ។ មកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AL-៤២២៨ ធ្វើដំណើរឆ្លងស្ពាន ទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ ស៊ីម សុខនី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

មូលហេតុ៖ អ្នកបើកម៉ូតូ ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។
ក្រោយកើតហេតុ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះទៅដល់ទីតាំងខាងលើវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់