ត្បូងឃ្មុំៈ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង២០នាទី មានករណីក្មេងលង់ទឹកស្លាប់ កើតឡើងនៅចំណុចដីរបស់ឈ្មោះ ម៉ៃ ភេទប្រុសខាង លិចស្ពានមាត់ឃ្មង់ម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (កន្លែងជិះទាទឹកកម្សាន្ត)។
ជនរងគ្រោះឈ្មោះ ស៊ុយ រីឆាត ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ដំណើរឿង៖ នៅចំណុចកើតហេតុខាងលើ ជនរងគ្រោះបាន ចុះលេងទឹកក្បែរមាត់ច្រាំង បណ្ដាលឲ្យរអិលជើងធ្លាកចូលទឹក ក៏លង់លិច បាត់តែម្តង។ បន្ទាប់មកប្រជាពល ព្រមទាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ រាវរកតែពុំឃើញ។ រហូតដល់ម៉ោង២០ និង៣៥នាទី ថ្ងៃខែឆ្នាំដដែល ទើបរកឃើញសពជនរងគ្រោះ។
កម្លាំងជំនាញនៃអធិកាដ្ឋាននគរបាល បានធ្វើការពិនិត្យសពឃើញថា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើស ព្រហ្មទណ្ឌឡើយ។ ក្រោយមកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់