ព័ត៌មានជាតិ

មនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ២០០នាក់ នៅថ្ងៃទី៣តុលា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ( យប់៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់ ២០៣នាក់ ( ស្រី៥នាក់ ) និងរងរបួសស្រាល ១០នាក់ (ស្រី២នាក់)។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២១គ្រឿង រួមមាន ម៉ូតូ ចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង និងអ្នកថ្មើរជើង ០២នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ៣លើក (ស្លាប់៣នាក់) ,មិនគោរពសិទ្ធិ ៣លើក, មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) , ប្រជែង ១លើក, ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២៥នាក់ ( យប់៩នាក់ )។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក , ផ្លូវលំ ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៨លើក និងរថយន្តធុនតូច ៣លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ២លើក ស្លាប់២នាក់ របួស៣នាក់ (ស្រី១នាក់) ,ស្វាយរៀង ២លើក ស្លាប់ ១នាក់ របួស ៦នាក់, បន្ទាយមានជ័យ ១លើក ស្លាប់១នាក់ របួស៩នាក់(ស្រី៤នាក់),និងខេត្តព្រះវិហារ ១លើក ស្លាប់១នាក់ របួស១នាក់។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសពិធីបុណ្យ ភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃ ឆ្នាំ២០១៦ គិតចាប់ពីថ្ងៃទី២៨ កញ្ញា ដល់ ថ្ងៃទី២ តុលា ២០១៦ គ្រោះថ្នាក់ចំនួន៧៥លើក បណ្តាលឲ្យស្លាប់២៨នាក់ (ស្លាប់ដោយសារម៉ូតូ ២៥នាក់ និងថ្មើរជើង ៣នាក់) របួសធ្ងន់ស្រាល ១៤៩នាក់ (ធ្ងន់៩៤ និងស្រាល ៥៥នាក់) មូលហេតុនៃគ្រោះថ្នាក់រួមមាន ល្បឿន ២៧លើក ថយ១៣លើក ស្លាប់១៣នាក់ ,ប្រជែង ១២លើក ថយ ៥លើក ស្លាប់៤នាក់ ,ស្រវឹង ១១លើក ស្មើ ស្លាប់៥នាក់ ,មិនគោរពសិទ្ធិ ១០លើក ថយ ១២លើក ស្លាប់២នាក់ ,មិនប្រកាន់ស្តាំ ៦លើក ថយ៣លើក ស្លាប់១នាក់ ,បត់គ្រោះថ្នាក់ ៤លើក ថយ៦លើក ស្លាប់២នាក់ ,ងងុយដេក ២លើក កើន២លើក ,កត្តាយានយន្ត ៣លើក កើន៣លើក ស្លាប់១នាក់៕

daun-penh_03-09-16_001c

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់