ព័ត៌មានជាតិ

ករណីឃាតកម្មដ៏សាហាវ! ខឹងប្រពន្ធសុំលែង ច្របាច់.ក សម្លាប់រួចដុតផ្ទះចោល

កណ្ដាលៈ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់បុរសម្នាក់ ពាក់ព័ន្ធនឹងករណីទំនាស់ពាក្យសម្ដី ក្នុងគ្រួសាររហូតឈានដល់ ប្រព្រឹត្តបទល្មើសឃាតកម្ម។

ហេតុការណ៍នេះ បានកើតមានឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទី នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មការិនី (ប្រពន្ធ) ស្លាប់នៅក្នុងផ្ទះ ចំណែកជនសង្ស័យឈ្មោះ វ៉េង វិរៈ ហៅ (លក្ខ័) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក (ប្ដី) រងរបួស
ទាំងពីរនាក់ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សម្ភារៈខូចខាត៖ ឆេះផ្ទះ១ខ្នងទំហំ៩ ម៉ែត្រx៥ម៉ែត្រ (ឆេះអស់៥០%) សម្ភារ ក្នុងផ្ទះមួយចំនួនទៀត។

ដំណើររឿង៖ នៅមុនពេលកើតហេតុប្រហែល បីទៅបួនថ្ងៃ ជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថា អស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យ មិនទៅធ្វើការដូចរាល់ដង បន្ទាប់ពីហូបបាយល្ងាចរួច ជនរងគ្រោះ បានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ។

លុះដល់ម៉ោង៩យប់ជនសង្ស័យ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះ បានរអ៊ូសុំជនសង្ស័យលែងលះគ្នា ដោយបបួលទៅផ្ដិតមេដៃ នៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធមិនព្រម ក៏ទាស់សម្ដីគ្នារហូតឈានដល់ជនសង្ស័យ ងើបទៅសង្កត់ជនរងគ្រោះពីលើ ហើយច្របាច់ក រហូតដល់ស្លាប់តែម្ដង។

បន្ទាប់មកជនសង្ស័យ ក៏បានប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូក ដោយបានយកភួយ និងខោអាវ គរគ្របពីលើ ហើយចុះមកក្រោម កាត់ទុយោសាំងម៉ូតូ ដាក់ដបទឹកសុទ្ធ បានប្រហែលជាង កន្លះលីត្រ យកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ ខាងក្រោមវិញកេះ ដែកកេះដុត បណ្ដាលឲ្យភ្លើងឆាបឆេះ រោលរលាកទាំងខ្លួនឯង ទើបជនសង្ស័យដោះអាវយឺតចេញ ស្ទុះបើកគន្លឹះទ្វារផ្ទះ រត់ចេញទៅលោតទឹកទន្លេ ខាងលិចផ្ទះ បណ្ដែតខ្លួនចម្ងាយប្រហែលជាង ១.០០០ម៉ែត្រ ក៏ឡើងគោក ឃើញកង់មួយ គេទុកចោល ក៏ទាញជិះទៅផ្ទះឪពុកបង្កើត ដោយសភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងកសាងសុំណុំរឿង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់