ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញឧបករណ៍កាច់សោម៉ូតូ និងដែកសម្រាប់ចាក់សោបន្ទប់

កំពង់ធំ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣ និង១០នាទី កម្លាំងនគរបាលស្រុកសន្ទុក ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានឃាត់ម៉ូតូ១គ្រឿង ម៉ាកខ្លិក ពណ៌សលាយខ្មៅ ស្លាកលេខ 1HC- 7019 និងជនសង្ស័យចំនួន២នាក់ ដោយត្រួតពិនិត្យឃើញឧបករណ៍កាច់សោរម៉ូតូ និងដែកសម្រាប់ចាក់សោរបន្ទប់ ។

មន្រ្តីនគរបាលស្រុកសន្ទុក បានឱ្យដឹងថា៖ ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ញឹប ចាន់លី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់កាកាម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ កែវ ឌីវ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

ក្រោយពីបានសួរនាំបំភ្លឺជនសង្ស័យទាំងពីរ បានឆ្លើយថា ឧបករណ៍ទាំងនេះពួកខ្លួនដាក់ទុកសំរាប់គាស់បន្ទប់ និងកាច់សោរម៉ូតូ ។

បច្ចុប្បន្នមុខសញ្ញាទាំងពីរ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំនុំរឿងគាមនីតិវិធី ៕

មតិយោបល់