កំពង់ចាមៈ កម្លាំងអធិការនគរបាលស្រុកស្ទឹងត្រង់ បានឃាត់ខ្លួនបុរសម្នាក់ត្រូវជាឪពុកចុង ដែលធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើកូនស្រីដើមរបស់ខ្លួន កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ សែម សុភាព អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។
ជនរងគ្រោះឈ្មោះ យ.ដ អាយុ ១០ឆ្នាំ ។
ក្រោយកើតហេតុកម្លាំសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់