ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសម្នាក់ជិះម៉ូតូលឿន បុករថយន្តក្រុងខូចឈប់ស្ងៀម ស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យ:បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងបន្ទាប់ពីបានជិះម៉ូតូទៅបុកជាមួយរថយន្តក្រុងដែលចតឈប់ស្ងៀម នាម៉ោង ៧និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិខៃដន ឃុំកូ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បានប្រាប់ Post News ថារថយន្តក្រុងរបស់ក្រុមហ៊ុន សៀង ហៃ រីសត ខូចចតលើផ្លូវ។ នៅពេលយប់រថយន្តនេះមិនបានបើកភ្លើងផ្តល់សញ្ញាដល់អ្នកធ្វើដំណើរផ្សេងទេ។ ដោយភាពងងឹត និងការបើកបរលឿនរបស់បុរសរងគ្រោះ ទើបឈានដល់ការបុកគូទរថយន្តក្រុងផ្លោងបោក នឹងថ្នល់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

បងប្រុសជនរងគ្រោះបានឲ្យដឹងផងដែរថា សាកសពជនរងគ្រោះមានឈ្មោះ ឆាត អាយុជាង៣០ឆ្នាំជានិស្សិតទើបបញ្ចប់ការសិក្សារស់នៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បងប្រុសជនរងគ្រោះបន្តថា បន្ទាប់ពីបញ្ចប់ការសិក្សាគឺជនរងគ្រោះបានជិះម៉ូតូសង់០១៦គ្មានស្លាកលេខ ទៅលេងជាមួយសង្សានៅក្នុងឃុំតាគង់ស្រុកម៉ាឡៃ លុះត្រឡប់ក៏ជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ស្លាប់តែម្តងទៅ។

នគរបាលចរាចរណ៍ស្រុកអូរជ្រៅបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់ គឺបណ្តាលមកពីរថយន្តក្រុងមិនបានដាក់ស្លាកសញ្ញា។

ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណីហើយចំពោះរថយន្តក្រុង និងម៉ូតូជនរងគ្រោះត្រូវបាននាំយកមករក្សាទុកនៅ អធិការស្រុករងចាំដោះស្រាយនៅពេលក្រោយ៕

photo_2016-04-25_23-32-29 photo_2016-04-25_23-32-26 photo_2016-04-25_23-32-33 photo_2016-04-25_23-32-32

មតិយោបល់